មានយ៉ាងនេះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា
[៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បច្ឆិមយាមនៃរាត្រី ដោយន័យថា សង្ខារទាំងឡាយកើតមាន ព្រោះមានអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់
ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះ តែងរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ បានដឹងច្បាស់នូវព្រះនិព្វានជាទីអស់ទៅនៃបច្ច័យ។