វិន័យបិដក-មហាវគ្គ-បឋមភាគ
មហាខន្ធកៈ ឧបោសថក្ខន្ធកៈ
ភាគទី១
សូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
មហាខន្ធកៈ
[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ដោយព្រះភ្នែនតែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃរាត្រី ដោយន័យថា សង្ខារ(១) ទាំងឡាយកើតមាន ព្រោះមានមហាខន្ធកៈ ឧបោសថក្ខន្ធកៈ
ភាគទី១
សូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
មហាខន្ធកៈ
(១) ក្នុងគម្ពីរវិសុទ្ធិមគ្គថា សង្ខារ៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ឯអបុញ្ញាភិសង្ខារ បានខាងអកុសលចេតនា១២។ អនេញ្ជាភិសង្ខារ គឺអរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាចភាវនា រួមទាំងអស់ជា២៩។
ទំព័រទី ១ | បន្ទាប់