គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ក្នុង​កាល​ឥឡូវនេះ​)​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​អ្នកឯង​ជានា​យក​ ​ជា​អ្នកដឹកនាំ​ ​ជាកំពូល​ ​ជា​ប្រធាន​ ​ជា​បុគ្គល​ដ៏​ឧត្តម​ប្រសើរ​ជាង​ជដិល​ទាំងឡាយ​ប្រមាណ៥០០រូប​ ​អ្នក​ត្រូវ​ប្រាប់​ជដិល​ទាំងអម្បាល​នោះ​ជាមុន​សិន​ ​បើ​ជដិល​ទាំងអម្បាល​នោះ​ ​គេ​យល់​យ៉ាងណា​ ​គេ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដែរ​។​ ​កាលនោះ​ ​ជដិល​ឧរុ​វេល​កស្សប​ដើរចូល​ទៅ​រក​ជដិល​ជា​កូនសិស្ស​ទាំងអម្បាល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ប្រាប់​ជដិល​ទាំងនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ចង់​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​ព្រះ​មហា​សមណៈ​ ​(​នុ៎ះ​)​ ​អ្នក​ទាំងឡាយ​យល់​យ៉ាងណា​ ​ចូរ​ធ្វើ​យ៉ាងនោះ​ចុះ​។​ ​ជដិល​ទាំងអម្បាល​នោះ​តប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ទាំងអស់គ្នា​ ​ជា​អ្នក​ជ្រះថ្លា​ហើយ​ក្នុង​សំណាក់​ព្រះ​មហា​សមណៈ​ ​(​នុ៎ះ​)​ ​យូរណាស់​មក​ហើយ​ ​បើ​លោកម្ចាស់​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​ព្រះ​មហា​សមណៈ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​មហា​សមណៈ​(​នុ៎ះ​)​ដែរ​។​ ​កាលនោះ​ ​ជដិល​ទាំងអម្បាល​នោះ​បណ្តែត​ចោល​នូវ​គ្រឿងបរិក្ខារ​ ​ព្រមទាំង​សក់​ ​ទាំង​ជដា​(​១​)​ ​ទំាង​អម្រែក​ ​ទំាង​គ្រឿងបូជា​ភ្លើង​ ​ក្នុងទឹក​ ​ហើយ​នាំគ្នា​ចូល​ទៅកាន់​ទី​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក្រាប​សិរសា​ចុះ​ទៀប​ព្រះ​បាទា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាប​បង្គំ​
​(​១​)​ ​ផ្នួងសក់​
ថយ | ទំព័រទី ១០០ | បន្ទាប់