ទ្រង់​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ដោយ​ប្រការ​ដូច្នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​ចំពោះ​ព្រះអង្គ​ឯង​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ព្រមទាំង​ទេវតា​ ​និង​មនុស្ស​ឲ្យបាន​ត្រាស់​ដឹងផង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ទ្រង់​សំដែងធម៌​ដ៏​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ដ៏​បរិបូណ៌​ពេញលេញ​ ​កិរិយា​ដែល​បានឃើញ​ព្រះអរហន្ត​ទាំងឡាយ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​ ​គ្រានោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​មាន​ទាំង​ព្រាហ្មណ៍​ ​និង​គហបតិ​ ​ដែល​នៅក្នុង​ដែន​មគធៈ​ ​ចំនួន​ដប់ពីរ​ហ្មឺន​ជា​បរិវារ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួចហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ដែល​នៅក្នុង​ដែន​មគធៈ​ចំនួន​ដប់ពីរ​ហ្មឺន​នោះ​ ​ពួក​ខ្លះ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ពោល​ពាក្យ​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ធ្វើពាក្យ​គួរ​រីករាយ​ ​គួរ​រលឹក​ឲ្យ​សម្រេច​ហើយ​ ​ក៏​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​ក៏​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​ក៏​ប្រកាស​នាម​ ​និង​គោត្ត​របស់​ខ្លួន​ក្នុង​
ថយ | ទំព័រទី ១០៨ | បន្ទាប់