​សូម​លោក​ពោល​នូវ​ធម៌​តិច​ក្តី​ ​ច្រើន​ក្តី​ឲ្យ​ទាន​ ​សូម​លោក​ពោល​នូវ​ទំនង​សេចក្តី​តែ​ម្យ៉ាង​ដល់​ខ្ញុំ​ ​ៗ​ត្រូវការ​ដោយ​សេចក្តី​ ​លោក​មិនបាច់​សំដែង​ព្យញ្ជនៈ​ឲ្យ​ច្រើន​ទេ​។​

 ​[​៦៨​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អស្ស​ជិ​ភិក្ខុ​ ​ក៏បាន​ពោល​ធម្មបរិយាយ​នេះ​ក្នុង​កាលនោះ​ថា​
​ធម៌​ទាំងឡាយ​ណា​ ​គឺ​ខន្ធ៥​ ​តែង​កើតអំពី​ហេតុ​ ​ព្រះ​តថាគត​ពោល​នូវ​ហេតុ​នៃ​ធម៌​ទាំងឡាយ​នោះ​ ​ម្យ៉ាងទៀត​ ​សេចក្តី​រលត់​ ​និង​ឧបាយ​ជា​គ្រឿងរ​លត់​នៃ​ធម៌​ទាំងឡាយ​ណា​ ​ព្រះ​តថាគត​ពោល​នូវ​សេចក្តី​រលត់​ ​និង​ឧបាយ​ជា​គ្រឿងរ​លត់​នៃ​ធម៌​ទាំងឡាយ​នោះ​ ​ព្រះ​មហា​សមណៈ​ ​មាន​ប្រក្រតី​ពោល​យ៉ាងនេះ​។​ ​

 [​៦៩​]​ ​កាលនោះ​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​មោគ្គល្លាន​ ​លុះ​បាន​ស្តាប់​ធម្មបរិយាយ​នេះ​ហើយ​ ​ក៏​មាន​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គញ្ញាណ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​កើតឡើង​ក្នុងចិត្ត​ថា​ ​ធម្មជាត​ណាមួយ​ដែល​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​មាន​សេចក្តី​រលត់​ទៅវិញ​ជា​ធម្មតា​។
ថយ | ទំព័រទី ១២៧ | បន្ទាប់