សេចក្តី​អាល័យ​ ​នៅ​ត្រេកត្រអាល​ក្នុង​សេចក្តី​អាល័យ​ ​នៅ​ស្រើបស្រាល​ក្នុង​សេចក្តី​អាល័យ​ ​ឃើញ​បាន​ដោយ​កម្រ​ ​ម្យ៉ាងទៀត​ ​ធម៌​ណា​សម្រាប់​រម្ងាប់​បង់​នូវ​សង្ខារ​ទាំងពួង​ ​សម្រាប់​លះ​ចោល​នូវ​ឧបធិ​ ​គឺ​ខន្ធ​ ​និង​កិលេស​ទាំងអស់​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ជាទី​ណាយ​ចាក​រាគៈ​ ​ជាទី​រលត់​នៃ​ទុក្ខ​គឺ​និព្វាន​ ​ធម៌​ទាំងអម្បាល​នេះ​ ​ជាហេតុ​ដែល​ពពួកសត្វ​ឃើញ​បាន​ដោយ​កម្រ​ក្រៃពេក​ ​បើទុកជា​តថាគត​សំដែងធម៌​ទៅ​ ​ក៏​គង់​សត្វ​ទាំងឡាយ​ដទៃ​មិន​អាច​នឹង​ត្រាស់​ដឹង​នូវ​ធម៌​របស់​តថាគត​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​សេចក្តី​លំបាក​ ​សេចក្តី​នឿយព្រួយ​ ​មុខ​ជា​នឹង​មានដល់​តថាគត​មិនខាន​។​ ​ម្យ៉ាងទៀត​ ​ព្រះ​គាថា​ទាំងឡាយ​ជាហេតុ​អស្ចារ្យ​សមគួរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនដែល​បានឮ​ក្នុង​កាលមុន​ឡើយ​ ​ក៏​កើត​ប្រាកដ​ដល់​ព្រះអង្គ​ថា​
​ឥឡូវនេះ​ ​តថាគត​គួរ​សំដែង​នូវ​ធម៌​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយដោយ​កម្រ​ ​(​នុ៎ះ​ទៅចុះ​)​។​ ​ប៉ុន្តែ​សត្វ​ទាំងឡាយ​ដែល​រាគៈ​ ​ទោសៈ​ ​គ្រប​សង្កត់​ ​ក៏​មិន​អាច​នឹង​ត្រាស់​ដឹង​នូវ​ធម៌​នេះ​បាន​ដោយ​ងាយ​ទេ​។​ ​សត្វ​ទាំងឡាយ​ដែល​កំពុង​ត្រេកអរ​ដោយ​រាគៈ​ ​ដែល​គំនរ​ងងឹត​ ​(​គឺ​អវិជ្ជា​)​ ​កំពុង​បិទបាំង​ ​(​យ៉ាងនេះ​)​ ​មុខ​ជា​នឹង​មិនឃើញ​នូវ​ធម៌​ដែល​នាំ​សត្វ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន​ ​ជា​ធម៌​ល្អិត​ឆ្មារ​ ​ជ្រាលជ្រៅ​ ​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​(​នុ៎ះ​ទេ​)​។​
ថយ | ទំព័រទី ១៤ | បន្ទាប់