ស្តើង​ក្នុង​ភ្នែក​ ​គឺ​បញ្ញា​ ​តែ​ខាន​ស្តាប់ធម៌​ ​ក៏​មុខ​ជា​នឹង​សាបសូន្យ​មិនខាន​ ​សត្វ​ទាំងឡាយ​ ​អ្នក​បម្រុង​នឹង​ត្រាស់​ដឹង​នូវ​ធម៌​ ​ក៏​គង់មាន​ដែរ​។​ ​សហ​ម្ប​តិ​ព្រហ្ម​បាន​ពោល​ពាក្យ​នេះ​ ​(​ប៉ុណ្ណេះ​)​ ​លុះ​ពោល​ពាក្យ​នេះ​រួចហើយ​ ​ក៏​ពោល​ពាក្យ​ដទៃ​តទៅទៀត​ថា​
​ពីមុន​រៀងមក​ ​ធម៌​ដែល​ជន​ទាំងឡាយ​អ្នក​ប្រកបដោយ​មន្ទិល​ ​តែង​គិត​ ​ជា​ធម៌​មិន​បរិសុទ្ធ​ទេ​ ​កើត​ប្រាកដហើយ​ក្នុង​ដែន​មគធៈ​។​ ​សូម​ព្រះអង្គ​បើក​នូវ​ទ្វារ​នៃ​ព្រះនិព្វាន​នុ៎ះ​ ​សត្វ​ទាំងឡាយ​ប្រុង​ចាំ​ស្តាប់ធម៌​ដែល​ព្រះអង្គ​ជា​អ្នក​ប្រាសចាក​មន្ទិល​ ​ទ្រង់​ត្រាស់​ដឹង​តាម​ ​(​លំអាន​ព្រះពុទ្ធ​អំពី​បូរាណ​)​។​ ​ប្រៀប​ដូចជា​បុរស​អ្នកមាន​ចក្ខុ​ ​ឈរ​នៅ​លើកំពូល​ភ្នំ​ដ៏ហើយ​ដោយ​ថ្ម​សុទ្ធ​ ​ក្រឡេក​មើលឃើញ​ប្រជុំជន​ដោយ​ជុំវិញ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​មាន​បញ្ញា​ល្អ​ ​មាន​សម​ន្ត​ចក្ខុ​ ​ព្រះអង្គ​ជា​អ្នកមាន​សេចក្តី​សោក​ទៅ​ប្រាស​ហើយ​ ​សូម​ទ្រង់​ឡើង​កាន់​ប្រាសាទ​ដ៏ហើយ​ដោយ​ធម៌​ ​ពិចារណាមើល​នូវ​ប្រជុំជន​អ្នក​ច្រឡំ​ដោយ​សេចក្តី​សោក​ដែល​ជាតិ​ ​ជរា​កំពុង​គ្រប​សង្កត់​ ​មាន​ឧបមា​ដូច្នោះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​អ្នកមាន​ព្យាយាម​ ​អ្នកឈ្នះ​សង្គ្រាម​
ថយ | ទំព័រទី ១៦ | បន្ទាប់