ទៀប​បាទា​នៃ​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ពោល​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្រោចស្រង់​ ​[​ក្នុង​ដីកា​ថា​ ​សូមឲ្យ​សង្ឃ​រើ​ខ្ញុំ​ចេញ​ចាក​ភេទ​សាមណេរ​ ​ហើយ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុភាវៈ​។​]​ ​នូវ​ខ្ញុំ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​ឧបសម្បទា​បេក្ខៈ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឧបសម្បទា​បេក្ខៈ​នេះ​ ​ឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​។​ ​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ហើយ​ដល់​សង្ឃ​ហើយ​ ​សូម​សង្ឃ​ឲ្យ​ឧបសម្បទា​បុគ្គល​ឈ្មោះ​នេះ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ជា​ឧបជ្ឈាយ៍​។​ ​វាចា​នេះ​ ​ជា​វាចា​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឧបសម្បទា​បេក្ខៈ​នេះ​ ​ឈ្មោះ​នេះ​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​ ​ឥឡូវ​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​សង្ឃ​ឲ្យ​ឧបសម្បទា​បុគ្គល​ ​ឈ្មោះ​នេះ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​ឧបសម្បទា​របស់​ឈ្មោះ​នេះ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​ ​(​បើ​)​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​
ថយ | ទំព័រទី ១៧២ | បន្ទាប់