ត្រូវ​ប្រគេន​ស្បង់​ទៅ​អាចារ្យ​ ​ហើយ​ទទួលយក​ស្បង់​បន្លាស់​មកវិញ​ ​ត្រូវ​ប្រគេន​វត្ថពន្ធ​ចង្កេះ​ ​ត្រូវ​ត្រួត​សង្ឃាដិ​ទាំងឡាយ​ជា​ពីរ​ជាន់​ ​ហើយ​ប្រគេន​ ​ត្រូវ​លាង​បាត្រ​ដែល​ប្រកបដោយ​ទឹក​ ​ហើយ​ប្រគេន​អាចារ្យ​ ​បើ​អាចារ្យ​ចង់បាន​អន្តេវាសិក​ជា​បច្ឆាសមណៈ​ ​អន្តេវាសិក​ត្រូវ​បិទបាំង​មណ្ឌល​បី​ ​ហើយ​ស្លៀក​ឲ្យ​ជា​បរិមណ្ឌល​ ​រួច​ចង​វត្ថពន្ធ​ចង្កេះ​ ​ហើយ​ត្រួត​សង្ឃាដិ​ជា​ពីរ​ជាន់​ ​ហើយ​សឹម​ឃ្លុំ​ ​រួច​ពាក់​ឡេវ​ក​ណ្ឌុំ​ ​ហើយ​កាន់​យក​បាត្រ​ដែល​លាង​ហើយ​ ​ធ្វើជា​សមណៈ​ ​ដើរតាម​ក្រោយ​អាចារ្យ​ទៅចុះ​ ​កុំ​ឲ្យ​ដើរទៅ​ឆ្ងាយ​ពី​អាចារ្យ​ពេក​ ​កុំ​ឲ្យ​ដើរទៅ​ជិត​អាចារ្យ​ពេក​ ​ត្រូវ​ចាំ​ទទួលយក​វត្ថុ​ដែលគេ​ទុកបាត្រ​(​១​)​ ​កាលបើ​អាចារ្យ​កំពុង​និយាយ​ ​អន្តេវាសិក​មិន​ត្រូវ​ដាក់ពាក្យ​ក្នុង​ចន្លោះ​ចន្លោះ​ឡើយ​ ​បើ​អាចារ្យ​កំពុង​និយាយ​ពាក្យជា​ទំនង​នឹង​ឲ្យ​ត្រូវអាបត្តិ​ ​អន្តេវាសិក​ត្រូវ​ឃាត់​ ​អន្តេវាសិក​ ​កាល​វិលត្រឡប់​មក​ ​ត្រូវ​មក​ជាមុន​ ​ហើយ​ក្រាល​អាសនៈ​ ​រួច​ដម្កល់​ទុក​នូវ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​ក្បឿង​សម្រាប់​ជូត​ជើង​ចាំ​ ​រួច​ត្រូវ​ក្រោក​ទៅ​ទទួល​បាត្រ​និង​ចីវរ​ ​ហើយ​ប្រគេន​ស្បង់​បន្លាស់​ ​ទទួលយក​ស្បង់​ស្លៀក​មកវិញ​។​ ​បើ​ចីវរ​សើម
​(​១​)​ ​ពាក្យ​ថា​ ​វត្ថុ​ដែលគេ​ទុកបាត្រ​ក្នុង​ទីនេះ​ ​សំដៅយក​វត្ថុ​ដែលគេ​ប្រគេន​ដាក់​ក្នុង​បាត្រ​ ​(​តាម​ពាក្យ​ខ្មែរ​បូរាណ​)​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់