សេចក្តី​អៀនខ្មាស​មាំ១​ ​គ្មាន​សេចក្តី​គោរព​កោតក្រែង​មាំ១​ ​គ្មាន​ភាវនា​មាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ប្រកបដោយ​អង្គ៥នេះឯង​ ​អាចារ្យ​ត្រូវ​បណ្តេញ​ចេញ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ប្រកបដោយ​អង្គ៥​ ​អាចារ្យ​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​អន្តេវាសិក​មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​មាន​សេចក្តី​ជ្រះថ្លា​មាំ១​ ​មាន​សេចក្តី​អៀនខ្មាស​មាំ១​ ​មាន​សេចក្តី​គោរ​ពក្រោ​ត​ក្រែង​មាំ១​ ​មាន​ភាវនា​មាំមួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​អាចារ្យ​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥ហើយ​ ​អាចារ្យ​គួរ​បណ្តេញ​ចេញ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​អន្តេវាសិក​គ្មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​គ្មាន​សេចក្តី​ជ្រះថ្លា​មាំ១​ ​គ្មាន​សេចក្តី​អៀនខ្មាស​មាំ១​ ​គ្មាន​សេចក្តី​គោរ​ពក្រោ​ត​ក្រែង​មាំ១​ ​គ្មាន​ភាវនា​មាំមួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ហើយ​ ​អាចារ្យ​គួរ​បណ្តេញ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥​ ​(​ចំណែកខាង​ល្អ​)​ ​ហើយ​ ​អាចារ្យ​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​អន្តេវាសិក​មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​មាន​សេចក្តី​ជ្រះថ្លា​មាំ១​ ​មាន​សេចក្តី​អៀនខ្មាស​
ថយ | ទំព័រទី ២០៩ | បន្ទាប់