ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ភិក្ខុ​ជា​មនុស្ស​ពាល​ ​មិន​ឆ្លាស​ ​ឲ្យ​និស្ស័យ​ ​(​ដល់​អន្តេវាសិក​)​ ​ដោយអាង​ថា​ ​យើង​មាន​វស្សា១០ហើយ​ ​យើង​មាន​វស្សា១០ហើយ​ ​ពួក​អាចារ្យ​ជា​មនុស្ស​ពាល​.​.​.​ ​ពួក​អន្តេវាសិក​មាន​បញ្ញា​ក៏​ប្រាកដ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​.​.​.​ក៏​ទ្រង់​បន្ទោស​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ទើប​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ជា​មនុស្ស​ពាល​ ​មិន​ឆ្លាស​ ​មិន​ត្រូវឲ្យ​និស្ស័យ​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ ​នឹង​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​មាន​វស្សា១០​ ​ឬ​មាន​វស្សា​ច្រើនជាង១០​ ​ឡើង​ទៅ​ ​ឲ្យ​និស្ស័យ​បាន​។​
 [​៩៧​]​ ​សម័យ​នោះ​ឯង​ ​កាលបើ​អាចារ្យ​ ​និង​ឧប​ជ្ឈាយ៍​ទំាង​ឡាយ​ចៀសចេញ​ទៅ​ក្តី​ ​សឹក​ចេញទៅ​ក្តី​ ​ធ្វើ​មរណកាល​ទៅ​ក្តី​ ​រត់​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ក្តី​ ​ពួក​ភិក្ខុ​ក៏​មិនដឹង​សេចក្តី​រម្ងាប់​ចាក​និស្ស័យ​ ​គឺ​ដាច់​និស្ស័យ​បាន​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រម្ងាប់​និស្ស័យ​ ​គឺ​ដាច់​និស្ស័យ​ ​ព្រោះ​ឧបជ្ឈាយ៍​នេះ​ ​មាន៥យ៉ាង​ ​គឺទី១​ ​ឧបជ្ឈាយ៍​ចៀសចេញ​ទៅ​ក្តី​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់