កាន់​យក​នូវ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​មិនបាន​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​មិនបាន​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​មិនបាន​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជា​អសេក្ខៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះ​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ប្រកបដោយ​សីលក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​សីលក្ខន្ធ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ១​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់