ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​អាច​ដើម្បី​ញុំាង​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​ក្នុង​អភិ​សមា​ចារិកា​សិក្ខា១​ ​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អាទិ​ព្រហ្មចរិយ​កា​សិក្ខា១​ ​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អភិធម្ម១​ ​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អភិ​វិន័យ១​ ​អាច​ដើម្បី​ដោះស្រាយ​នូវ​ទិដ្ឋិ​ខុស​ ​ដែល​កើតឡើង​ចំពោះ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយ​ធម៌១​ ​មាន​វស្សា​ដប់​ ​ឬ​មាន​វស្សា​ច្រើនជាង​ដប់​ឡើង​ទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​ ​គឺ​ភិក្ខុ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ១​ ​មិន​ស្គាល់​គរុកាបត្តិ១​ ​មិន​
ថយ | ទំព័រទី ២២៩ | បន្ទាប់