មាន​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ចូល​ទៅកាន់​ស្រុក​ហួស​កាល​ ​ហួស​វេលា​ ​ត្រឡប់មកវិញ​ក្នុង​វេលា​ថ្ងៃ​ពេក​ ​(​ហួស​ថ្ងៃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​យ៉ាងនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​គោចរ​ទៅកាន់​សំណាក់​ស្រីផ្កាមាស​ក្តី​ ​គោចរ​ទៅកាន់​សំណាក់​ស្រី​មេម៉ាយ​ក្តី​ ​គោចរ​ទៅកាន់​សំណាក់​កុមារី​ធាត់​ ​(​ក្រមុំចាស់​)​ក្តី​ ​គោចរ​ទៅកាន់​សំណាក់​មនុស្ស​ខ្ទើយ​ក្តី​ ​គោចរ​ទៅកាន់​សំណាក់​ភិក្ខុនី​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​អស់ទាំង​ការងារ​ធំ​តូច​ទាំងឡាយ​ណា​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ក៏​មិនបាន​វាងវៃ​ក្នុង​ការងារ​នោះ​ឡើយ​ ​ជា​បុគ្គល​ខ្ជិល​ ​មិន​ប្រកបដោយ​បញ្ញា​ពិចារណា​ជា​ឧបាយ​ក្នុង​ការងារ​ធំ​តូច​នោះ​ ​មិន​អាច​ដើម្បី​ធ្វើ​បាន​ ​មិន​អាច​ដើម្បី​ចាត់ចែង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឥតមាន​សេចក្តី​ប្រាថ្នា​ដ៏​ក្លៀវក្លា​ក្នុង​បាឡី​ ​អដ្ឋកថា​ ​អធិសីល
ថយ | ទំព័រទី ២៣៤ | បន្ទាប់