ក្នុង​កិរិយា​ដែល​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​ ​របស់​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​យ៉ាងនេះ​ ​បើ​ត្រឡប់មកវិញ​ ​សង្ឃ​មិន​ត្រូវឲ្យ​ឧបសម្បទា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បាន​ ​នោះ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ចូល​ទៅកាន់​ស្រុក​មិន​ឲ្យ​ហួសពេល​ ​ត្រឡប់​ចេញ​មកវិញ​ ​ក៏​មិន​ឲ្យ​ហួស​ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះ​ថា​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​មិនបាន​គោចរ​ទៅកាន់​សំណាក់​ស្រីផ្កាមាស​ ​មិនបាន​គោចរ​ទៅកាន់​សំណាក់​ស្រី​មេម៉ាយ​ ​មិនបាន​គោចរ​ទៅកាន់​សំណាក់​កុមារី​ដ៏​ធាត់​ ​(​ក្រមុំចាស់​)​ ​មិនបាន​គោចរ​ទៅកាន់​សំណាក់​មនុស្ស​ខ្ទើយ​ ​មិនបាន​គោចរ​ទៅកាន់​សំណាក់​ភិក្ខុនី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​ការងារ​ធំ​តូច​របស់​សព្រហ្មចារី​បុគ្គល​
ថយ | ទំព័រទី ២៣៦ | បន្ទាប់