ក្នុង​សភាព​ជា​បុគ្គល​ឥត​ផ្ទះ​។​ ​ឯ​មាតា​និង​បិតា​របស់​ក្មេង​ទាំងនោះ​ ​យល់ឃើញ​ថា​ ​ពួកក្មេង​ទាំងអស់គ្នា​នេះ​មាន​សេចក្តី​ប្រាថ្នា​ស្មើគ្នា​ ​មានបំណង​ល្អ​ ​ក៏​អនុញ្ញាត​ឲ្យ​។​ ​ពួកក្មេង​ទាំងនោះ​ ​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​ហើយ​សូម​បព្វជ្ជា​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ឲ្យបព្វជ្ជា​ឧបសម្បទា​ក្មេង​អម្បាល​នោះ​។​ ​ពួក​ភិក្ខុ​ ​(​ក្មេង​)​ ​ទាំងនោះ​ ​ក្រោក​ឡើង​ ​ហើយ​យំទារ​ស៊ីក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ថា​ ​សូម​លោក​ឲ្យ​បបរ​មក​ ​ឲ្យបាយ​មក​ ​ឲ្យ​វត្ថុជា​គ្រឿង​ទំពាស៊ី​មក​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​រង់ចាំ​ទម្រាំ​ភ្លឺ​សិន​ ​បើ​មាន​បបរ​ ​សឹម​ឆាន់​ចុះ​ ​បើ​មាន​ភត្ត​ ​សឹម​ឆាន់​ចុះ​ ​បើ​មាន​វត្ថុជា​គ្រឿង​ទំពាស៊ី​ ​សឹម​ទំពាស៊ី​ចុះ​ ​បើ​បបរ​ក្តី​ ​ភត្ត​ក្តី​ ​វត្ថុជា​គ្រឿង​ទំពាស៊ី​ក្តី​មិន​មាន​ ​ចូរ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ហើយ​សឹម​ឆាន់​ចុះ​។​ ​ឯ​ពួក​ភិក្ខុ​ ​(​ក្មេង​)​ ​អម្បាល​នោះ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​រឹងរឹតតែ​យំរំអុក​ប្រាប់ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោក​ឲ្យ​បបរ​មក​ ​ឲ្យបាយ​មក​ ​ឲ្យ​វត្ថុជា​គ្រឿង​ទំពាស៊ី​មក​ ​លុះ​យំទារ​ដូច្នេះហើយ​ ​ក៏​ជុះ​ដាក់​ទីសេនាសនៈ​ខ្លះ​ ​នោម​ស្រោច​សេនាសនៈ​ខ្លះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ទ្រង់​តើន​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ទ្រង់​បានឮ​សំឡេង​កូនក្មេង​ ​លុះ​ទ្រង់​បាន​ស្តាប់​ហើយ​ ​ក៏​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ ​ហើយ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សំឡេង​នោះ​ ​តើ​ជា​សំឡេង​កូនក្មេង​ឬអ្វី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់