ដោយ​អង្គ​ទាំងឡាយ៦នេះឯង​ ​គប្បី​នៅ​ដោយ​មិនបាច់​និស្ស័យ​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​អាបត្តិ​ស្រាល១​ ​ស្គាល់​អាបត្តិ​ធ្ងន់១​ ​ទាំង​បាតិមោក្ខ​ទាំងឡាយ​ពីរ​ ​ភិក្ខុ​នោះ​ក៏​ចេះចាំ​យ៉ាង​ពិស្តារ​ ​បាន​ចែក​ដោយ​ល្អ​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​កាត់សេចក្តី​ដោយ​ត្រឹមត្រូវ​តាម​សុត្ត​ ​តាមលំដាប់​ព្យញ្ជនៈ១​ ​ជា​ភិក្ខុ​មាន​វស្សា​ប្រាំ​ ​ឬ​មាន​វស្សា​ច្រើនជាង​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​ទើប​គួរ​នៅ​ដោយ​មិន​មាននិស្ស័យ​បាន​។​ ​

​ចប់​ ​អភយូ​វរ​ភាណវារៈ​។​


 [​១១៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​សំដៅ​ទៅកាន់​ចារិក​ ​ឯ​ក្រុង​កបិលវត្ថុ​ ​ត្រាច់​ទៅតាម​លំ​ដាប់​ៗ​ហើយ​ ​ទ្រង់​បាន​យាង​ទៅដល់​ក្រុង​កបិលវត្ថុ​នោះ​ឯង​។​ ​តាម​ដំណាល​ក្នុង​និទាន​នោះ​ថា​ ​ព្រះ​ដ៏​មានបុណ្យ​ ​ទ្រង់​គង់​ក្នុង​និគ្រោធារាម​ ​ក្បែរ​ក្រុង​កបិលវត្ថុ​ ​ក្នុង​ដែន​សក្កៈ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មានបុណ្យ​ ​ព្រះអង្គ​ទ្រង់​ស្បង់​ ​ទ្រង់​បាត្រ​ចីវរ​ ​ហើយ​យាង​ចូល​ទៅកាន់​ដំណាក់​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ ​ក្នុង​វេលា​ព្រឹក​ ​លុះ​
ថយ | ទំព័រទី ២៧១ | បន្ទាប់