មិនសមបើ​សាមណេរ​មក​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​ដូច្នេះ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិ​ក្ខុញុំាង​សាមណេរ​ ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ១០​ ​ឲ្យ​វិនាស​ ​គឺ​សាមណេរ​ធ្វើ​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង​ ​(​គឺ​សម្លាប់សត្វ​)​១​ ​សាមណេរ​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​(​ដោយ​កាយ​ឬវាចា​)​១​ ​សាមណេរ​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ​ ​(​គឺ​សេព​មេថុនធម្ម​)​១​ ​សាមណេរ​ពោល​ពាក្យ​កុហក១​ ​សាមណេរ​ផឹកទឹក​ស្រវឹង​ ​(​គឺ​សុរា​និង​មេរ័យ​)​១​ ​សាមណេរ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​សាមណេរ​ពោល​តិះដៀល​ព្រះធម៌១​ ​សាមណេរ​ពោល​តិះដៀល​ព្រះសង្ឃ១សាមណេរ​មាន​ទិដ្ឋិ​ខុស១​ ​សាមណេរ​ប្រទូស្ត​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​ភិ​ក្ខុញុំាង​សាមណេរ​ ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ១០នេះ​ ​ឲ្យ​វិនាស​។​
 [​១២៥​]​ ​សម័យ​នោះ​ឯង​ ​មាន​មនុស្ស​ខ្ទើយ​ម្នាក់​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​មនុស្ស​ខ្ទើយ​នោះ​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ជា​កំ​ឡោះ​ៗ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​មក​ប្រទូស្ត​ ​(​សេព​មេថុន​)​ ​នឹង​ខ្ញុំ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​បណ្តេញ​ដោយ​ពាក្យ​ថា​ ​នែអ្នក​ខ្ទើយ​
ថយ | ទំព័រទី ២៨២ | បន្ទាប់