បុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្ទើយ​ជា​អនុបសម្បន្ន​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្ប័ទ​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្ប័ទ​ហើយ​ ​ត្រូវឲ្យ​វិនាស​ចេញ​។​
 [​១២៦​]​ ​សម័យ​នោះ​ឯង​ ​មាន​កុលបុត្រ​ចាស់​ម្នាក់​ ​ជា​បុគ្គល​គ្មាន​ញាតិសាលោហិត​ ​តែ​ធ្លាប់​ជា​អ្នកមាន​សេចក្តី​សុខ​ដ៏​ល្អិតល្អ​។​ ​ឯ​កុលបុត្រ​ចាស់​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អញឯង​ជា​សុខុមាលជាតិ​ ​តែ​មិន​អាច​នឹង​បាន​ភោគ​សម្បត្តិ​ដែល​ខ្លួន​មិនទាន់​បាន​ផង​ ​មិន​អាច​នឹង​ធ្វើ​ភោគ​សម្បត្តិ​ ​ដែល​ខ្លួន​បាន​ហើយ​ ​ឲ្យ​រឹតតែ​ចំរើន​ផង​ ​បើដូច្នេះ​ ​អញ​នឹង​គប្បី​ចិញ្ចឹមជីវិត​ដោយ​ឧបាយ​យ៉ាងនេះ​អេះ​ ​ទើបបាន​ស្រួល​ ​មិនបាច់​លំបាក​ផង​។​ ​លំដាប់​តពីនោះមក​ ​កុលបុត្រ​ចាស់​ដែល​គ្មាន​ញាតិសាលោហិត​នោះ​បាន​រំពឹង​សេចក្តី​នេះ​តទៅទៀត​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​មាន​សីល​ជា​សុខ​ ​មាន​សមាចារ​ជា​សុខ​ ​បាន​ឆាន់​នូវ​ភោជន​ដ៏​ល្អ​ ​ដេក​លើ​ដំណេក​ទាំងឡាយ​ដែល​ហប់​ ​មិន​មាន​ខ្យល់​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ត្រូវ​តាក់តែង​បាត្រ​និង​ចីវរ​ ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​នូវ​សំពត់​កា​សាយៈ​ទាំងឡាយ​ខ្លួនឯង​ ​ទៅកាន់​អារាម​ ​ហើយ​នៅ​អាស្រ័យ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​ទើប​កុលបុត្រ​ចាស់​គ្មាន​ញាតិសាលោហិត​នោះ​ ​ក៏​តាក់តែង​បាត្រ​និង​ចីវរ​ ​កោរសក់​និង​ពុកមាត់​ ​ស្លៀកដណ្តប់​នូវ​សំពត់​កា​សាយៈ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់