[​១២៧​]​ ​សម័យ​នោះ​ឯង​ ​នាគ​មួយ​រូប​នឿយណាយ​ ​ខ្ពើមរអើម​ក្នុង​កំណើត​របស់​នាគ​។​ ​ឯនា​គ​នោះ​ ​ក៏​រំពឹងគិត​ដូច្នេះ​ថា​ ​ដោយ​ឧបាយ​ដូចម្តេច​អេះ​ ​ទើប​អញ​នឹង​បាន​រួច​ស្រឡះ​អំពី​កំណើត​នៃ​នាគ​ផង​ ​ត្រឡប់​បាន​ជា​អត្តភាព​ជា​មនុស្ស​យ៉ាង​ឆាប់​ផង​។​ ​គ្រាត​មក​ ​នាគ​នោះ​រំពឹងគិត​ដូច្នេះ​ថា​ ​មានតែ​ពួក​សមណៈ​ ​សក្យ​បុត្រ​ទាំងនេះ​ ​ទើប​លោក​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ប្រសើរ​ ​និយាយ​ពាក្យ​ស្មោះត្រង់​ ​មាន​សីល​ ​មាន​កល្យាណធម៌​ ​បើសិនជា​អញ​បាន​បួស​នឹង​ពួក​សមណៈ​សក្យ​បុត្រ​ ​អញ​មុខ​ជា​នឹង​បាន​រួច​ស្រឡះ​អំពី​កំណើត​នាគ​ផង​ ​មុខ​ជា​នឹង​ត្រឡប់​បាន​អត្តភាព​ជា​មនុស្ស​យ៉ាង​ឆាប់​ផង​ ​ដោយ​ទំនង​យ៉ាងនេះ​ឯង​មិនលែងឡើយ​។​ ​លំដាប់នោះ​ ​នាគ​នោះ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ដោយ​ភេទ​ជា​មាណព​ ​ហើយ​សូម​បព្វជ្ជា​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ឲ្យបព្វជ្ជា​ឧបសម្បទា​នាគ​នោះ​។​ ​សម័យ​នោះ​ឯង​ ​នាគ​នោះ​នៅ​អាស្រ័យ​ក្នុង​វិហារ​ ​នាទី​បំផុត​ ​(​ដែន​)​ជាមួយនឹង​ភិក្ខុ​មួយ​រូប​។​ ​ឯ​ភិក្ខុ​នោះ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ទៅដើរ​ចង្ក្រម​ក្នុង​ទីវាល​។​ ​កាលដែល​ភិក្ខុ​នោះ​ចេញទៅ​ហើយ​ ​នាគ​នោះ​ក៏​ដេកលក់​ស្និទ្ធ​ទៅ​។​ ​វិហារ​ ​(​កុដិ​)​ទាំងមូល​ ​ក៏​ពេញ
ថយ | ទំព័រទី ២៨៦ | បន្ទាប់