ថ្ងៃទី១៥​ ​និង​ថ្ងៃទី៨នៃ​បក្ខ​ ​ក្នុង​លំនៅ​របស់​ខ្លួន​នោះ​ឯង​ចុះ​ ​កាលបើ​ធ្វើ​ដូច្នេះហើយ​ ​អ្នកឯង​មុខ​ជា​នឹង​ល្ពោះ​ចាក​កំណើត​នាគ​ផង​ ​មុខ​ជា​នឹង​ត្រឡប់​បាន​នូវ​អត្តភាព​ជា​មនុស្ស​យ៉ាង​ឆាប់រហ័ស​ផង​។​ ​នាគ​នោះ​ក៏​គិតថា​ ​បានឮ​ថា​ ​អញ​ជា​សត្វ​មានធម៌​មិន​លូតលាស់​ឡើង​ក្នុង​ធម៌​វិន័យ​នេះ​ទេ​ ​រួច​ក៏​មានទុក្ខ​តូចចិត្ត​ ​យំ​សម្រក់​ទឹកភ្នែក​ ​ធ្វើ​នូវ​សំឡេង​ដ៏​ប្លែក​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ដំណ​ពីនោះ​មក​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បច្ច័យ​ដែល​នាំឲ្យ​នាគ​ប្រែត្រឡប់​ខ្លួន​មក​តាម​ប្រក្រតី​វិញ​នេះ​(​១​)​ ​មាន​ពីរ​យ៉ាង​ ​គឺ​ក្នុង​កាលដែល​នាគ​សេព​មេថុនធម្ម​ដោយ​នាងនាគ​មាន​ជាតិ​ស្មើគ្នា១​ ​ក្នុង​កាលដែល​នាគ​ដេកលក់​ស្និទ្ធ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បច្ច័យ​ទាំងពីរ​នេះឯង​ ​ជាហេតុ​ដែល​នាំឲ្យ​នាគ​ប្រែត្រឡប់​ខ្លួន​មក​តាម​ប្រក្រតី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វតិរច្ឆាន​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​
 [​១២៨​]​ ​សម័យ​នោះ​ឯង​ ​មាណព​ម្នាក់​ផ្តាច់​ជីវិត​មាតា​។​ ​មាណព​នោះ​កើតទុក្ខ​ ​អៀនអន់​ ​ខ្ពើមរអើម​នឹង​កម្ម​ដ៏​លាមក​នោះ​។​ ​គ្រាត​មក​ ​មាណព​នោះ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អញ​នឹង​ជីករំលើង​បាបកម្ម​នេះ​ចោល​
​(​១​)​ ​គឺ​នាគ​ដែល​និម្មិត​ខ្លួន​ជា​មាណព​ហើយ​ ​អាច​ត្រឡប់​ក្លាយ​ខ្លួន​មក​ជានា​គ​វិញ​ដោយហេតុ​ពីរ​យ៉ាងនោះ​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់