ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មាតុឃាតកៈ​ ​(​អ្នកសម្លាប់​ម្តាយ​)​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​បិតុឃាតកៈ​ ​(​អ្នកសម្លាប់​បិតា​)​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​អរហន្ត​ឃាតកៈ​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​ភិក្ខុនី​ទូសកៈ​ ​(​ទ្រុស្ត​ភិក្ខុនី​)​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​សង្ឃភេទកៈ​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​លោហិតុប្បាទ​កៈ​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​ឧភតោព្យញ្ជនកៈ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មនុស្ស​ខ្ទើយ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ ​ដោយមាន​ឧបជ្ឈាយ៍​ជា​ថេយ្យសំវាសកៈ​ ​(​អ្នក​លួចសំវាស​)​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​អ្នក​ចូលពួក​តិរ្ថិយ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​សត្វតិរច្ឆាន​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មាតុឃាតកៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​បិតុឃាតកៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​អរហន្ត​ឃាតកៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​ភិក្ខុនី​ទូសកៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​សង្ឃភេទកៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន
ថយ | ទំព័រទី ២៩៥ | បន្ទាប់