ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯងដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ តែងប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន។
[១៤] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្តីទុក្ខនេះឯងហៅថា អរិយសច្ច គឺ កំណើត (ទាំង៤ មានជលាពុជជាដើម) ជាកងទុក្ខ១ សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១ ពួកជម្ងឺដំកាត់ជាកងទុក្ខ១ សេចក្តីស្លាប់ជាកងទុក្ខ១ ដំណើរប្រសប់ចូលដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ សេចក្តីព្រាត់បា្រសចាកសត្វនិងសង្ខារជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ បុគ្គលប្រាថ្នាវត្ថុណា មិនបានវត្ថុនោះ (ដូចបំណង) ជាកងទុក្ខ១ បើពោលដោយសង្ខេប ឧបាទានខន្ធទាំង៥ (មានរូបខន្ធជាដើម) ជាកងទុក្ខ១។ ម្នាលភិក្ខុទាំងឡាយ ហេតុជាដែនកើតនៃកងទុក្ខនេះឯង ហៅថា អរិយសច្ច គឺតណ្ហា(១) នេះឯង ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាលនៅក្នុងភពនោះៗ (ឬក្នុងអារម្មណ៍នោះៗ)

(១) តណ្ហា ប្រែថា ចំណង់ សេចក្តីប្រាថ្នា សេចក្តីអន្ទះអន្ទែង សេចក្តីច្រួលច្រាល់ សម្រេក។