អាត្មាអញ​ជា​ឧបសម្បន្ន​ ​(​ជា​ភិក្ខុ​)​ ​ឬមិន​បាន​ជា​ឧបសម្បន្ន​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្តជា​បឋម​ណា​ ​កើតឡើង​ហើយ​ ​វិញ្ញាណ​ជាបឋម​ណា​ ​កើត​ប្រាកដហើយ​ក្នុង​ផ្ទៃ​នៃ​មាតា​ ​កំណើត​របស់​សត្វ​នោះ​ឯង​ ​ត្រូវ​រាប់​អំពី​បឋម​ចិត្ត​នោះ​ ​ឬ​បឋម​វិញ្ញាណ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្រ​មាន​ឆ្នាំ២០រាប់ទាំង​ឆ្នាំ​ដែល​នៅក្នុង​ផ្ទៃ​។​
 [​១៤២​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដែល​បាន​ឧបសម្បទា​ ​មាន​រោគ​ឃ្លង់​ខ្លះ​ ​រោគ​ពក​ខ្លះ​ ​រោគ​ស្រែង​ខ្លះ​ ​រោគរីង​រៃ​ខ្លះ​ ​រោគឆ្កួត​ជ្រូក​ខ្លះ​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាល​ឲ្យ​ឧបសម្បទា​ ​សួរ​អន្តរាយិក​ធម៌១៣យ៉ាង​សិន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឧបសម្បទា​បេក្ខៈ​នោះ​ ​ភិក្ខុ​ត្រូវ​សួរ​យ៉ាងនេះ​ថា​ ​អ្នកមាន​អាពាធ​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ឬទេ​ ​គឺ​រោគ​ឃ្លង់​ ​រោគ​ពក​ ​រោគ​ស្រែង​ ​រោគរីង​រៃ​ ​រោគឆ្កួត​ជ្រូក​ ​អ្នកឯង​ជា​មនុស្ស​ឬ​ ​ជា​ប្រុស​ឬ​ ​ជា​អ្នកជា​ឬ​ ​ជា​អ្នក​មិន​ចំពាក់បំណុល​គេ​ឬ​ ​មិនមែន​ជា​រាជ​អាមាត្យ​ ​(​អ្នកធ្វើ​រាជការ​)​ទេឬ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់