ថា​ ​នេះ​បាត្រ​របស់​អ្នក​ ​នេះ​សង្ឃាដិ​ ​នេះ​ឧត្តរាសង្គៈ​ ​នេះ​អន្តរវាសកៈ​ ​អ្នក​ចូរ​ទៅ​ឈរ​នៅក្នុង​ឱកាស​ឯណោះ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ល្ងង់​ ​មិន​ឆ្លាស​ ​ហើយ​ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​ទាំងឡាយ​ ​ដែល​ភិក្ខុ​ទាំងឡាយ​ប្រៀនប្រដៅ​មិនល្អ​ ​នៅតែ​រឹងខ្លួន​អៀនអន់​ ​មិន​អាច​នឹង​ឆ្លើយ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ត្រូវ​ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​ទេ​ ​ភិក្ខុ​ណា​ប្រៀនប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យតែ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​មិនបាន​សន្មត​ ​មិន​ត្រូវ​ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​ឡើយ​ ​ភិក្ខុ​ណា​ប្រៀនប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យតែ​ភិក្ខុ​ដែល​មានការ​សន្មតិ​ប្រៀនប្រដៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​ខ្លួនឯង​សន្មត​ខ្លួន​ក៏បាន​ ​ភិក្ខុ​ដទៃ​សន្មត​ភិក្ខុ​ដទៃ​ក៏បាន​។​ ​ក៏​ឯ​ខ្លួនឯង​ត្រូវ​សន្មត​ខ្លួន​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ដែល​ឆ្លាស​
ថយ | ទំព័រទី ៣០៨ | បន្ទាប់