នឹង​សួរ​អ្នក​យ៉ាងនេះ​ថា​ ​អាពាធ​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ឃ្លង់ពក​ ​ស្រែង​ ​រីងរៃ​ ​ឆ្កួតជ្រូក​ ​អ្នកឯង​មាន​ឬទេ​ ​អ្នកឯង​ជា​មនុស្ស​ឬ​ ​ជា​ប្រុស​ឬ​ ​ជា​អ្នកជា​ឬ​ ​ជា​អ្នក​មិន​ចំពាក់បំណុល​គេ​ឬ​ ​មិនមែន​ជា​រាជ​អាមាត្យ​ទេ​ឬ​ ​អ្នកឯង​មាតាបិតា​បាន​អនុញ្ញាត​ហើយ​ឬ​ ​អ្នកឯង​មាន​ឆ្នាំ​ពេញ២០ហើយ​ឬ​ ​អ្នកឯង​មាន​បាត្រ​ចីវរ​បរិបូណ៌​ហើយ​ឬ​ ​អ្នកឯង​ឈ្មោះ​អ្វី​ ​ឧបជ្ឈាយ៍​របស់​អ្នកឯង​ឈ្មោះ​អ្វី​។​ ​មាន​ពាក្យសួរ​ថា​ ​ឧបសម្បទា​បេក្ខៈ​ ​និង​អាចារ្យ​មក​ជាមួយគ្នា​(​១​)​ ​ឬអ្វី​។​ ​វិសជ្ជនា​ថា​ ​មិន​ត្រូវ​មក​ជាមួយគ្នា​ទេ​។​ ​ត្រូវ​អាចារ្យ​អ្នក​ប្រៀនប្រដៅ​មក​មុន​ហើយ​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​មានឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេក្ខៈ​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​។​ ​ឧបសម្បទា​បេក្ខៈ​នោះ​ ​ខ្ញុំ​ប្រៀនប្រដៅ​រួចហើយ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ​គួរ​មក​។​ ​ត្រូវ​អាចារ្យ​អ្នក​ប្រៀនប្រដៅ​ហៅ​ឧបសម្បទា​បេក្ខៈ​នោះ​ថា​ ​អ្នក​ចូរ​មក​ដូច្នេះ​។​ ​ត្រូវ​អាចារ្យ​អ្នក​ប្រៀនប្រដៅ​ឲ្យ​ឧបសម្បទា​បេក្ខៈ​នោះ​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ហើយ​ ​ឲ្យ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ឲ្យ​អង្គុយច្រហោង​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ឲ្យ​សូម​ឧបសម្បទា​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​បពិត្រ​ព្រះ​គម្តែង​
​(​១​)​ ​ពាក្យ​នេះ​ ​ប្រហែលជា​ទើបនឹង​ច្រក​ថែម​មក​ទេ​ដឹង​
ថយ | ទំព័រទី ៣១០ | បន្ទាប់