ដោយហោចទៅ​ ​ត្រឹមតែ​ស្មៅ​មួយ​ទង​។​ ​ភិក្ខុ​ណាមួយ​កាន់​យក​របស់​មានតម្លៃ១បាទ​ក្តី​ ​គួរ​ដល់១បាទ​ក្តី​ ​លើស​ជាង១បាទ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ ​គឺ​កាន់​យក​ដោយ​ថេយ្យ​ចិត្ត​ ​ភិក្ខុ​នោះ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​។​ ​ធម្មតា​ ​ស្លឹកឈើ​លឿង​ ​(​ទុំ​)​ ​ដែល​ជ្រុះ​ចុះ​ចាក​ទង​ហើយ​ ​មិន​គួរ​មាន​ពណ៌ខៀវ​ ​(​ស្រស់​ខ្ចី​)​ ​វិញ​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ភិក្ខុ​កាន់​យក​របស់​មានតម្លៃ១បាទ​ក្តី​ ​គួរ​ដល់១បាទ​ក្តី​ ​លើស​ជាង១បាទ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ ​គឺ​កាន់​យក​ដោយ​ថេយ្យ​ចិត្ត​ ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​អ្នក​មិន​ត្រូវ​ធ្វើ​កិច្ច​នោះ​អស់មួយជីវិត​។​ ​ភិក្ខុ​ឧបសម្បន្ន​ហើយ​ ​មិន​ត្រូវ​ក្លែង​ធ្វើ​សត្វ​ឲ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ឡើយ​ ​ដោយហោចទៅ​ ​តាំងពី​ស្រមោច​ខ្មៅ​ ​និង​ស្រមោច​ក្រហម​។​ ​ភិក្ខុ​ក្លែង​ធ្វើ​រាងកាយ​មនុស្ស​ឲ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​រាប់​តាំងពី​រំលូត​គភ៌​ដោយហោចទៅ​ ​ភិក្ខុ​នោះ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​។​ ​ធម្មតា​ ​ថ្ម​ក្រាស់​ ​បែក​ជា​ពីរ​ហើយ​ ​ជា​ធម្មជាតិ​ជិត​វិញ​មិនបាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ភិក្ខុ​ក្លែង​ធ្វើ​នូវ​រាងកាយ​មនុស្ស​ឲ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​ក៏​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​អ្នក​មិន​ត្រូវ​ធ្វើ​កិច្ច​នោះ​អស់មួយជីវិត​។​ ​ភិក្ខុ​ឧបសម្បន្ន​ហើយ​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់