កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​និព្វាន​ធម៌​ជាទី​រលត់​នៃ​កង​ទុក្ខ​នេះ​ ​ឈ្មោះថា​ ​អរិយសច្ច​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ថា​ ​និព្វាន​ធម៌​ជាទី​រលត់​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ដែល​បុគ្គល​គួរ​ធ្វើអោយ​ជាក់ច្បាស់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​និព្វាន​ធម៌​ជាទី​រលត់​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​បុគ្គល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​សេចក្តី​ប្រតិបត្តិ​ ​នាំ​សត្វ​ឲ្យ​ដល់​នូវ​និព្វាន​នេះ​ឈ្មោះថា​ ​អរិយសច្ច​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ដល់​តថាគត​ថា​ ​សេចក្តី​ប្រតិបត្តិ​នាំ​សត្វ​ឲ្យ​ដល់​និព្វាន​ជាទី​រលត់​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​បុគ្គល​គួរ​ចំរើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើត​
ថយ | ទំព័រទី ៣៣ | បន្ទាប់