ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អង្គុយ​លើ​ទី​ដែល​សង្ឃ​សន្មត​ហើយ​ក្តី​ ​មិនបាន​សន្មត​ក្តី​ ​ស្តាប់​បាតិមោក្ខ​ក្នុង​ទីណា​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​បាន​ធ្វើ​ឧបោសថ​ក្នុង​ទីនោះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ត្រូវការ​របៀង​ឧបោសថ​[​រោង​ឧបោសថ​ដែល​សន្មត​ហើយ​មុន​នោះ​ ​នៅ​តូច​ ​ហើយ​ត្រូវការ​តរ​បៀង​ថែម​ឲ្យ​ធំ​ទៀត​បាន​។​]​ ​ទំហំ​ត្រឹមណា​ ​ចូរ​សន្មត​របៀង​ឧបោសថ​ទំហំ​ត្រឹមនោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​កំណត់​និ​មិត្រ​ទាំងឡាយ​ជាមុន​។​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​លុះ​កំណត់​និ​មិត្រ​ទាំងឡាយ​ហើយ​ ​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​និ​មិត្រ​ទាំងឡាយ​ ​សង្ឃ​កំណត់​ហើយដោយ​ជុំវិញ​ត្រឹមណា​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​សន្មត​របៀង​ឧបោសថ​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​និ​មិត្រ​ទាំងឡាយ​ ​ដែល​សង្ឃ​កំណត់​ហើយ​ ​ដោយ​ជុំវិញ​ត្រឹមណា​ ​ឥឡូវ​សង្ឃ​សន្មត​របៀង​ឧបោសថ​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​។​ ​ការ​សន្មតិ​របៀង​ឧបោសថ​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់