បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ។ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃបានសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញហើយ។ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវសន្មតសមានសំវាសសីមា(១) ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា(២) ជា
[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវសន្មតសមានសំវាសសីមា(១) ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា(២) ជា
(១) សីមាដែលមានសំវាសស្មើគ្នា គឺសីមាដែលសង្ឃត្រូវតែធ្វើសង្ឃកម្ម ដោយព្រមព្រៀងគ្នា បែកគ្នាមិនបាន។ (២) សីមាដែលភិក្ខុនៅប្រាសចាកត្រៃចីវរបាន។