ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កម្រើក​ ​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​ជា​ខាងក្រោយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​មិន​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​គ្រប​សង្កត់​សីមា​(​១​)​ ​ដោយ​សីមា​ទេ​ ​ភិក្ខុ​ណា​គ្រប​សង្កត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សន្មត​សីមា​ ​ឲ្យ​ដម្កល់​ទុក​នូវ​សីមន្តរិក​(​២​)​ ​ហើយ​សឹម​សន្មត​សីមា​។​ ​
 [​១៦៦​]​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឧបោសថ​មាន​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ទាំងនេះ​មាន​ពីរ​យ៉ាងគឺ​ ​ឧបោសថ​មាន​ក្នុង​តិថី​ទី១៤មួយ​ ​ឧបោសថ​មាន​ក្នុង​តិថី​ទី១៥មួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​មានតែ​ពីរ​យ៉ាង​ប៉ុណ្ណេះ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឧបោសថកម្ម​មាន​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ឧបោសថកម្ម​ទាំងនេះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​គ្រប​សង្កត់​ពទ្ធសីមា​ភិក្ខុ​ដទៃ​ ​ដោយ​សីមា​របស់​ខ្លួន​ ​គឺ​ចងសីមា​របស់​ខ្លួន​យក​ពទ្ធសីមា​របស់​ភិក្ខុ​ដទៃ​ទាំងអស់​ក្តី​ ​តែមួយ​កន្លែង​ក្តី​ ​មក​ទុក​ខាងក្នុង​សីមា​របស់​ខ្លួន​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​ទី​ឧបចារៈ​របស់​សីមា​ ​គឺ​ត្រូវ​សង្ឃ​ទុក​ទី​ទំនេរ​ពីសី​មា​ទៅ​ចំនួន១ហត្ថ​ក្តី​ ​១ចំអាម​ក្តី​ ​៤ធ្នាប់​ក្តី​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់