ក៏​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​គ្មាន​សេចក្តី​អន្តរាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដោយសង្ខេប​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​បាន​ ​ក្នុង​ពេល​ដែល​មាន​សេចក្តី​អន្តរាយ​។​ ​ឯ​អន្តរាយ​ក្នុង​ពេល​ដែល​សំដែង​បាតិមោក្ខ​នោះ​ ​(​មាន១០យ៉ាងគឺ​)​ ​អន្តរាយ​អំពី​ស្តេច​ ​(​គឺ​មាន​ស្តេច​យាង​ចូល​មក​)​ ​អន្តរាយ​អំពី​ចោរ​ ​(​គឺ​មាន​ចោរ​ចូល​មក​លុកលុយ​)​ ​អន្តរាយ​អំពី​ភ្លើង​ ​(​គឺ​មាន​ភ្លើងព្រៃ​ឆេះ​រាល​មក​ ​ឬ​ភ្លើង​អន្ទះ​កើតឡើង​)​ ​អន្តរាយ​អំពី​ទឹក​ ​(​គឺ​មាន​ភ្លៀង​ខ្លាំង​ ​ឬ​ជំនន់​ហូរ​មក​)​ ​អន្តរាយ​អំពី​មនុស្ស​ ​(​គឺ​មាន​មនុស្ស​ច្រើន​ចូល​មក​)​ ​អន្តរាយ​អំពី​អមនុស្ស​ ​(​គឺ​ខ្មោចចូល​ភិក្ខុ​)​ ​អន្តរាយ​អំពី​សត្វ​សាហាវ​ ​អំពី​សត្វ​ទីឃជាតិ​ ​(​ពួក​សត្វ​លូន​វារ​)​ ​អន្តរាយ​ដល់​ជីវិត​ ​(​គឺ​មាន​ភិក្ខុ​កើត​ជម្ងឺ​ស្លាប់​ ​ឬ​មាន​មនុស្ស​មាន​ពៀរ​ប៉ង​សម្លាប់​ភិក្ខុ​)​ ​អន្តរាយ​ដល់​ព្រហ្មចារ្យ​ ​(​គឺ​មាន​មនុស្ស​មក​ចាប់​ភិ​ក្ខុ​ផ្សិ​ក​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្តី​អន្តរាយ​ទាំងឡាយ​បែបយ៉ាង​នេះ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​បាន​ ​កាលបើ​មិន​មាន​សេចក្តី​អន្តរាយ​ទេ​ ​ឲ្យ​ភិក្ខុ​សំដែង​ដោយ​ពិស្តារ​។​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់