[​១៧០​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ចោទ​អាបត្តិ​ចំពោះ​ភិក្ខុ​ដែល​ខ្លួន​មិនទាន់​បាន​សូមឱកាស​ ​(​ជាមុន​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចោទ​អាបត្តិ​ចំពោះ​ភិក្ខុ​ ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​(​ជាមុន​)​ទេ​ ​ភិក្ខុ​ណា​ចោទ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សូមឱកាស​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​បើកឱកាស​(​ឲ្យ​ខ្ញុំ​)​ ​ខ្ញុំ​ចង់និយាយ​នឹង​លោក​ ​ដូច្នេះហើយ​សិន​ ​សិម​ចោទ​អាបត្តិ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សីល​ជាទីស្រឡាញ់​ ​ឲ្យ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បើកឱកាស​ ​ហើយ​ចោទ​អាបត្តិ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​សេចក្តី​គំនុំ​ ​បាន​សេចក្តី​មិន​ត្រេកអរ​ ​ក៏​គម្រាម​ដោយ​ប្រាថ្នា​នឹង​សម្លាប់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដទៃ​បើកឱកាសឲ្យ​ហើយ​មែន​ ​តថាគត​អនុញ្ញាត​ឲ្យ​ពិនិត្យមើល​បុគ្គល​ហើយ​សិន​ ​សិម​ចោទ​អាបត្តិ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សីល​ជាទីស្រឡាញ់​ ​គង់តែ​ឲ្យ​យើង​បើកឱកាស​ជាមុន​ ​(​មិនខាន​)​ ​ហើយក៏​ឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ដែល​បរិសុទ្ធ​ ​មិន​មាន​អាបត្តិ​ ​បើកឱកាស​ជាមុន​ ​ក្នុង​ការ​មិនមែន​ជា​រឿង
ថយ | ទំព័រទី ៣៧២ | បន្ទាប់