បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សូត្រ​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ព្រះ​ថេរៈ​ទី២ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​ទី២នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សំដែង​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ព្រះ​ថេរៈ​ទី៣ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​ទី៣នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សូត្រ​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ដរាបដល់​ភិក្ខុ​ថ្មី​ក្នុង​សង្ឃ​ ​ដោយ​ឧបាយ​នេះឯង​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​សំដែង​នូវ​បាតិមោក្ខ​។​ ​ភិក្ខុ​នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូត្រ​មិនកើត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​បញ្ជូន​ភិក្ខុ១រូប​ ​ទៅកាន់​អាវាស​ដែល​មាននៅ​ជិតខាង​ក្នុង​ថ្ងៃ​នោះ​ឯង​ថា​ ​នែ​អាវុសោ​ ​ចូរ​អ្នក​ទៅរៀន​បាតិមោក្ខ​ដោយសង្ខេប​ ​ឬ​ដោយ​ពិស្តារ​មក​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​គិត​ដូច្នេះ​ថា​ ​យើង​ត្រូវ​បញ្ជូន​លោក​ណា​ទៅ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ភិក្ខុ​ថ្មី​បាន​។​ ​ភិក្ខុ​ថ្មី​ទាំងឡាយ​ដែល​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​មិនទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់