ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បោស​រោង​ឧបោសថ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ត្រូវ​អ្នកណា​បោស​រោង​ឧបោសថ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ភិក្ខុ​ខ្ចី​។​ ​ពួក​ភិក្ខុ​ខ្ចី​ ​ដែល​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​ក៏​នៅតែ​មិន​បោស​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ ​(​បើ​)​ ​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​មិន​ត្រូវ​មិន​បោស​ទេ​ ​(​ថាត្រូវ​តែ​បោស​)​ ​ភិក្ខុ​ណា​មិន​បោស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​មិនបាន​ក្រាល​អាសនៈ​ ​ក្នុង​រោង​ឧបោសថ​។​ ​ភិក្ខុ​ទាំងឡាយ​អង្គុយ​ផ្ទាល់​ដី​ ​កាយ​ភិក្ខុ​ក្តី​ ​ចីវរ​ទាំងឡាយ​ក្តី​ ​ប្រឡាក់​ដោយ​ដី​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ក្រាល​អាសនៈ​ ​ក្នុង​រោង​ឧបោសថ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ត្រូវ​អ្នកណា​ក្រាល​អាសនៈ​ក្នុង​រោង
ថយ | ទំព័រទី ៣៨២ | បន្ទាប់