ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ភិក្ខុ​ខ្ចី​។​ ​ពួក​ភិក្ខុ​ខ្ចី​ ​ដែល​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​ក៏​នៅតែ​មិន​អុជ​ប្រទីប​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឈឺ​ ​(​បើ​)​ ​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​មិន​ត្រូវ​មិន​អុជ​ប្រទីប​ទេ​ ​ភិក្ខុ​ណា​មិន​អុជ​ប្រទីប​ ​ត្រូវអាបត្តិ​ទុក្កដ​(​១​)​ ​។​
 [​១៨០​]​ ​ក៏​សម៏យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​សុទ្ធតែ​ល្ងង់​ ​មិន​ឆ្លាស​ ​មានដំណើរ​ទៅកាន់​ទិស​ ​មិនបាន​លា​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជាច្រើន​ក្នុង​សាសនា​នេះ​ ​ជា​ភិក្ខុ​ល្ងង់​ ​
​(​១​)​ ​រឿង​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​ប្រាកដ​ក្នុង​ច្បាប់​ឱ​រុ​បទាំង​ឡាយ​ត​ពី​បាលី​នេះ​យ៉ាងនេះ​ថា​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អ្នក​នៅចាំ​អាវាស​ ​ក្នុង​អាវាស​កន្លែង​មួយ​ ​មិន​ចូល​ទៅ​ដំ​កល់​ទឹក​ឆាន់​ ​មិន​ចូល​ទៅ​ដំ​កល់​ទឹក​ប្រើប្រាស់​។​ ​ភិក្ខុ​ជា​អាគន្តុកៈ​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​អ្នក​នៅចាំ​អាវាស​ ​មិនសមបើ​នឹង​មិន​ដំ​កល់​ទឹក​ឆាន់​ ​មិន​ដំ​កល់​ទឹក​ប្រើប្រាស់​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ត្រូវ​អ្នកណា​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ភិក្ខុ​ថ្មី​។​ ​ពួក​ភិក្ខុ​ថ្មី​ ​ដែល​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​ក៏​នៅតែ​មិន​ដំ​កល់​ទុក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឈឺ​ ​(​បើ​)​ ​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​មិន​ត្រូវ​មិន​ដំ​កល់​ទុក​ ​(​ត្រូវតែ​ចូល​ទៅ​ដំ​កល់​ទុក​)​ ​ភិក្ខុ​ណា​មិន​ដំ​កល់​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់