ដល់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ទៅ​ ​សិ​ក​ក្នុង​ទីនោះ​ឯង​ ​(​ក្តី​)​ ​ស្លាប់​ទៅ​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​លាសិក្ខា​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួត​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​ចិត្ត​រវើរវាយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​វេទនា​គ្រប​សង្កត់​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ខ្ទើយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​ថេយ្យសំវាសកៈ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ទៅ​ចូលពួក​តិរ្ថិយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​តិរច្ឆាន​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​មាតា​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​បិតា​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​ព្រះអរហន្ត​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ទ្រុស្ត​ភិក្ខុនី​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​បំបែក​សង្ឃ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្ន​កញុំាង​ព្រះ​លោហិត​ឲ្យ​ពុរពង​ឡើង​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​ ​(​មាន​ភេទ​ពីរ​ក្តី​)​ ​ត្រូវឲ្យ​បារិសុទ្ធិ​ទៅ​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ចៀសចេញ​ទៅ​ក្នុង​ពាក់កណ្តាល​ផ្លូវ​។​ ​មិន​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំ​បារិសុទ្ធិ​មកដល់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់