បើ​យើង​នឹង​ឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ ​អាពាធ​នឹង​រឹតតែ​ចំរើន​ ​ឬ​នឹង​ស្លាប់​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​ឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ទេ​ ​ត្រូវ​សង្ឃ​ទៅ​ធ្វើ​កម្ម​ក្នុង​ទីនោះ​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​កម្ម​ជាពួក​ឡើយ​ ​បើ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​គេច​ចៀសចេញ​អំពី​ទីនោះ​ ​ត្រូវឲ្យ​ឆន្ទៈ​ដល់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ ​សឹក​ក្នុង​ទីនោះ​ឯង​ ​(​ក្តី​)​ ​ស្លាប់​ទៅ​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកពោល​លាសិក្ខា​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​(​បារាជិក​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួត​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​ចិត្ត​រវើរវាយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​វេទនា​គ្រប​សង្កត់​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ខ្ទើយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​ថេយ្យសំវាសកៈ​ ​(​អ្នក​លួចសំវាស​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ចូលពួក​តិរ្ថិយ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​សត្វតិរច្ឆាន​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​មាតា​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​បិតា​(​ក្តី​)​ ​
ថយ | ទំព័រទី ៣៩២ | បន្ទាប់