បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ដល់ទៅ​សង្ឃ​ហើយ​ ​ក្លែង​មិន​ប្រាប់​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​នាំ​ឆន្ទៈ​មកដល់​ហើយ​។​ ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​មាន​កិច្ច​ត្រូវ​ធ្វើ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ឲ្យ​បារិសុទ្ធិ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ឲ្យ​ឆន្ទៈ​ទៀត​បាន​។​
 ​[​១៨៣​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ជន​ជា​ញាតិ​ចាប់​ភិក្ខុ១រូប​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ពួក​ជន​ជា​ញាតិ​ចាប់​ភិក្ខុ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​អស់នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​លែង​ភិក្ខុ​នេះ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ធ្វើ​ឧបោសថ​រួច​។​ ​បើ​ភិក្ខុ​បានការ​លែង​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​អស់នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​នៅចាំ​ក្នុង​ទី​ដ៏​សមគួរ​ ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ឲ្យ​បារិសុទ្ធិ​រួច​។​ ​បើ​ភិក្ខុ​បានការ​ឈប់បង្អង់​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​អស់នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​ចូរ​នាំ​ភិក្ខុ​នេះ​ទៅ​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់