ជា​ពហូសូត​ ​ស្ទាត់​ក្នុង​ព្រះ​ត្រៃបិដក​ ​ទ្រទ្រង់ធម៌​ ​ទ្រង់​វិន័យ​ ​ចេះចាំ​មាតិកា​ ​ជា​បណ្ឌិត​ឆ្លាស​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​ខ្មាស​ ​សេចក្តី​រអែង​ ​ស្រឡាញ់​ការសិក្សា​ ​មក​ក្នុង​អាវាស​នោះ​។​ ​ភិក្ខុ១អង្គ​ ​ចូល​ទៅ​រក​ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​ក្នុង​ទី​ដែល​ភិក្ខុ​នោះ​ឋិតនៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​ភិក្ខុ​ណា​ធ្វើ​យ៉ាងនេះ​ផង​ ​ៗ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ឈ្មោះ​អ្វី​ដែរ​ឬ​។​ ​ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ភិក្ខុ​ណាមួយ​ធ្វើ​យ៉ាងនេះ​ផង​ ​ៗ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​នែ​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ចូរ​លោក​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ភិក្ខុ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​មិនមែន​តែ​ខ្ញុំ​ម្នាក់ឯង​ ​ត្រូវអាបត្តិ​នេះ​ទេ​ ​សង្ឃ​ទាំងអស់​នេះ​ក៏​ត្រូវអាបត្តិ​នេះ​ដែរ​។​ ​ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​អ្នកដទៃ​ត្រូវ​ ​(​អាបត្តិ​)​ក្តី​ ​មិន​ត្រូវ​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​អាវុសោ​ ​ណ្ហើយ​ ​ចូរ​លោក​ចេញ​ចាក​អាបត្តិ​របស់​ខ្លួន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​នោះ​តាម​ពាក្យ​ភិក្ខុ​នោះ​ហើយ​ ​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​យ៉ាង​
ថយ | ទំព័រទី ៤១០ | បន្ទាប់