​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​គប្បី​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​.​.​.​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ដែល​មាន​ភិក្ខុ​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ទាំង​ដឹង​ថា​ ​អាវាស​ណា​ដែល​ខ្លួន​អាច​ទៅ​ទាន់​ក្នុងថ្ងៃនេះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​គប្បី​ចេញពី​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អនាវាស​ដែល​មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ដែល​មាន​ភិក្ខុ​ ​គឺ​ក្នុង​អាវាស​ ​ឬ​អនាវាស​ណា​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​បាន​ ​ហើយ​ថែមទាំង​ដឹង​ថា​ ​អាវាស​ណា​ដែល​ខ្លួន​អាច​ទៅ​ទាន់​ក្នុងថ្ងៃនេះ​បាន​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​គប្បី​ចេញពី​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ហើយ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អនាវាស​ដែល​មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​គឺ​ក្នុង​អាវាស​ ​ឬ​អនាវាស​ណា​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ថែមទាំង​ដឹង​ថា​ ​អាវាស​ណា​ដែល​ខ្លួន​អាច​ទៅ​ទាន់​ក្នុងថ្ងៃនេះ​បាន​ជា​ប្រាកដ​។​
 [​២០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុនី​បរិសទ្យ​ ​ដែល​អង្គុយ​ ​(​ជាប់​ហត្ថបាស​)​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​
ថយ | ទំព័រទី ៤៣៨ | បន្ទាប់