​ដល់​បិតុឃាត​ក​បុគ្គល​ ​គឺ​បុគ្គល​ដែល​សម្លាប់​បិតា​ ​ដល់​អរហន្ត​ឃាតក​បុគ្គល​ ​គឺ​បុគ្គល​ដែល​សម្លាប់​ព្រះអរហន្ត​.​.​.​ ​ដល់​បុគ្គល​ដែល​ទ្រុស្ត​ភិក្ខុនី​ ​.​.​.​ ​ដល់​បុគ្គល​ដែល​បំបែក​សង្ឃ​.​.​.​ ​ដល់​បុគ្គល​ដែល​ធ្វើ​ព្រះ​លោហិត​ព្រះពុទ្ធ​ជា​ម្ចាស់​ឲ្យ​ពូរ​ពង​ឡើង​ ​ដល់​បុគ្គល​ដែល​មាន​ភេទ​ពីរ​ ​ដែល​ជា​បរិសទ្យ​អង្គុយ​ជាប់​ហត្ថបាស​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ឧបោសថ​ដោយ​ការ​ឲ្យ​បារិសុទ្ធិ​ ​ហៅថា​ ​បារិ​វាសិកៈ​ ​(​មាន​បរិសទ្យ​ក្រោក​ចេញទៅ​ហើយ​)​ ​វៀរលែងតែ​បរិសទ្យ​មិនទាន់​ក្រោក​ចេញ​។​
 [​២០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ឧបោសថ​ក្នុង​ថ្ងៃ​ដែល​មិនមែន​ជា​ថ្ងៃឧបោសថ​ឡើយ​ ​វៀរលែង​សង្ឃសាមគ្គី​ឧបោសថ​ចេញ​។​

​ចប់​ ​ឧបោសថក្ខន្ធកៈ​។​
​ចប់​ ​ភាណវារៈ​ទី៣​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង៨៦​។​

ថយ | ទំព័រទី ៤៤០ | បន្ទាប់