ដ៏​ចំរើន​ ​ព្រះពុទ្ធដីកា​ដែល​ព្រះអង្គ​ត្រាស់​ហើយ​នេះ​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ដែល​ផ្ងារ​ឡើង​នូវ​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឬ​បើក​ចេញ​នូវ​របស់​ដែលគេ​បិទបាំង​ទុក​ ​ឬ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ​ ​ឬ​ទ្រោល​បំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ទាំងឡាយ​ដែល​មាន​ចក្ខុ​ ​នឹង​ឃើញ​រូប​បាន​ដោយ​ងាយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រកាស​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងនេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​រលឹក​ ​សូម​ព្រះអង្គ​ ​ទ្រង់​ជ្រាប​នូវ​យើងខ្ញុំ​ទាំងឡាយ​ថា​ជា​ឧបាសិកា​ ​ដល់​នូវ​ទី​រលឹក​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​ទៅ​។​ ​ឯ​ស្រី​ទាំងអម្បាល​នោះ​ ​បាន​នាម​បញ្ញត្តិ​ជា​ឧបាសិកា​ដល់​នូវ​តេ​វា​ចិ​កាស​រណ​គមន៍​ ​ជា​ដម្បូង​ក្នុង​លោក​។​ ​គ្រានោះ​ ​បិតា​មាតា​ ​និង​ស្រី​ជា​បុរាណ​ទុតិយិកា​របស់​ព្រះ​យស​ដ៏​មាន​អាយុ​អង្គាស​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​និង​ព្រះ​យស​ដ៏​មាន​អាយុ​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ហើយ​ ​(​សំគាល់​)​ ​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​ឆាន់​ហើយ​ ​មាន​ព្រះ​ហស្ថ​លែង​លូក​ចុះ​ក្នុង​បាត្រ​ហើយ​ ​ទើប​អង្គុយ​ចុះ​ក្នុង​ទី​ដ៏​សមគួរ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​មាតាបិតា​ ​និង​ស្រី​បុរាណ​ទុតិយិកា​របស់​ព្រះ​យស​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់