​[​៣២​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​ ​ទើប​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រួចហើយ​ ​អំពី​អន្ទាក់​ទាំងអស់​ ​ទោះបីជា​របស់​ទេវតា​ក្តី​(​១​)​ ​ទោះបីជា​របស់​មនុស្ស​ក្តី​(​២​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សោត​ ​ក៏បាន​រួចហើយ​អំពី​អន្ទាក់​ទាំងអស់​ដែរ​ ​ទោះបីជា​របស់​ទេវតា​ក្តី​ ​ទោះបីជា​របស់​មនុស្ស​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​(​គឺ​ស្រុក​និង​និគម​និង​រាជធានី​ ​ហើយ​សំដែងធម៌​)​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​ ​សេចក្តី​សុខ​ដល់​ជន​ជាច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​ជា​គុណ​ ​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំទៅ​ពីរ​នាក់​តាមផ្លូវ​មួយ​ជាមួយគ្នា​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​សម្តែង​ធម៌​ឲ្យ​ពីរោះ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​អ្នក​ទាំងឡាយ​ចូរ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​ពេញ​បរិបូណ៌​ទាំងអស់​ ​សត្វ​ទាំងឡាយ​ដែល​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ភ្នែក​ក៏​មាន​ ​សត្វ​ទាំងនោះ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គផល​)​ ​ព្រោះ​មិនបាន​ស្តាប់ធម៌​ ​សត្វ​
​(​១​)​ ​កាមគុណ​ទាំង៥​ ​ដ៏​ជា​ទិព្វ​របស់​ទេវតា​។​ ​(​២​)​ ​កាម​គុណ​ទំាង៥​ ​ជា​របស់​មនុស្ស​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់