​ក្រុងមារ​ក្រាបបង្គំទូល​ថា​
​បពិត្រ​ព្រះ​សមណៈ​ ​អន្ទាក់​ណា​ដែល​ត្រាច់​ទៅ​ក្នុង​អាកាស​ ​អន្ទាក់​នេះឯង​ ​គឺ​ឆន្ទ​រាគ​ ​ដែល​ត្រាច់​ទៅ​ក្នុងចិត្ត​ ​(​របស់​សត្វ​ ​ខ្ញុំ​នឹង​ទាក់​ព្រះអង្គ​ដោយ​អន្ទាក់​ ​គឺ​ឆន្ទ​រាគ​នោះ​ ​ព្រះអង្គ​គង់​មិន​រួច​ ​(​អំពី​វិស័យ​)​ ​របស់ខ្ញុំ​ទេ​។​

​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​
​ម្នាល​មារ​ ​ជា​សត្វ​ដ៏​ថោកទាប​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​និង​ផោដ្ឋព្វៈ​ ​ជា​គ្រឿង​តម្រេក​ក្នុងចិត្ត​នៃ​សត្វ​ ​ចំណង់​របស់​តថាគត​ក្នុង​អារម្មណ៍​ ​មាន​រូប​ជាដើម​នេះ​ ​ប្រាសចាក​អស់ហើយ​ ​អ្នកឯង​សោត​ ​ក៏​តថាគត​នាំចេញ​អំពី​ពុត​កំណាច​ ​(​គឺ​តថាគត​ឲ្យ​ចាលចាញ់​)​ហើយ​។​

 លំដាប់នោះ​ ​ក្រុងមារ​ជា​អ្នកមាន​ចិត្តអាក្រក់​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ស្គាល់​អញ​ ​ព្រះ​សុគត​ស្គាល់​អញ​ ​រួច​ក៏​អន្តរធាន​បាត់​ទៅ​អំពី​កន្លែង​នោះ​ឯង​។​

​ចប់​ ​មារក​ថា​។​


 [​៣៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​តែង​នាំមក​នូវ​ពួក​បព្វជ្ជា​បេក្ខ​បុគ្គល​(​១​)​ផង​ ​នូវ​ពួក​ឧបសម្បទាបេក្ខ​បុគ្គល​(​២​)​ផង​ ​អំពី​ទិស​ផ្សេង​ៗ​ ​
​(​១​)​ ​អ្នក​សំឡឹង​យក​នូវ​បព្វជ្ជា​ ​គឺ​អ្នក​ដែល​ប្រាថ្នា​នឹង​បួស​ជា​សាមណេរ​។​ ​(​២​)​ ​អ្នក​សំឡឹង​យក​នូវ​ឧបសម្បទា​ ​គឺ​អ្នក​ដែល​ប្រាថ្នា​នឹង​បួស​ជា​ភិក្ខុ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់