ក៏​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​កើតឡើង​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​តែង​នាំមក​នូវ​បព្វជ្ជា​បេក្ខ​បុគ្គល​ទាំងឡាយ​ផង​ ​នូវ​ឧបសម្បទាបេក្ខ​បុគ្គល​ទាំងឡាយ​ផង​ ​អំពី​ទិស​ផ្សេង​ៗ​ ​អំពី​ជន​បទ​ផ្សេង​ៗ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ឲ្យបព្វជ្ជា​ ​និង​ឧបសម្បទា​ដល់​កុលបុត្រ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ក្តី​ ​បព្វជ្ជា​បេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ឧបសម្បទាបេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ក៏​រមែង​លំបាក​ក្នុង​ដំណើរ​នោះ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​ក្នុង​ទិ​សនោះៗ​ ​ក្នុង​ជន​បទ​នោះ​ៗ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​ក្នុង​ទិ​សនោះៗ​ ​ក្នុង​ជន​បទ​នោះ​ៗ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវឲ្យ​បព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​យ៉ាងនេះ​។​ ​កុលបុត្រ​នោះ​ ​ភិក្ខុ​គប្បី​កោរសក់​ ​និង​ពុកមាត់​ឲ្យ​ជា​ដម្បូង​ ​ហើយ​ឲ្យ​ស្លៀកសំពត់​កា​សាយៈ​ទាំងឡាយ​ ​រួច​ឲ្យ​ពាក់​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ឲ្យ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ឲ្យ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​ប្រាប់​ថា​ ​អ្នក​ចូរ​ពោល​ពាក្យ​យ៉ាងនេះ​(​១​)​ថា​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​មាន​សេចក្តី​បំពេញ​ទៀត​ថា​ ​អាត្មា​ពោល​នូវ​ពាក្យ​ណា​ ​អ្នក​ចូរ​ពោល​តាម​នូវ​ពាក្យ​នោះ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់