ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា​ប្រមាណ៣០នាក់​ ​ជាពួក​ដ៏​ចំរើន​ ​ជា​សំឡាញ់​នឹងគ្នា​ ​នៅក្នុង​ឧរុ​វេលា​ប្រទេស​នេះ​ ​មាន​ភរិយា​គ្រប់​ៗ​គ្នា​ ​បាន​ឲ្យ​ភរិយា​បម្រើ​ក្នុង​ដងព្រៃ​នេះ​ ​ឯ​កុមារ​ជា​សំឡាញ់​ម្នាក់​ ​មិន​មាន​ភរិយា​នឹងគេ​ឡើយ​ ​យើងខ្ញុំ​បាន​នាំ​យក​ស្រីពេស្យា​ម្នាក់​មក​ ​ដើម្បី​ប្រយោជន៍​ដល់​កុមារ​ជា​សំឡាញ់​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​យើងខ្ញុំ​ប្រហែសធ្វេស​ ​កំពុង​ឲ្យ​ភរិយា​របស់​ខ្លួន​បម្រើ​ ​ស្រីពេស្យា​នោះ​ក៏​លួច​យក​ភណ្ឌៈ​ ​រត់បាត់​ទៅ​ក្នុង​ពេលនោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​យើងខ្ញុំ​ជា​សំឡាញ់​នឹងគ្នា​ខ្វល់ខ្វាយ​ដល់​កុមារ​ជា​សំឡាញ់​ ​ជួយ​ស្វែងរក​ស្រីពេស្យា​នោះ​ ​ក៏បាន​ដើរមក​កាន់​ដងព្រៃ​នេះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​កុមារ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​រឿង​នោះ​ដូចម្តេច​ ​អ្នក​ទាំងឡាយ​គួរ​ស្វែងរក​ស្រីប្រសើរ​ជាង​ ​ឬ​គួរ​ស្វែងរក​ខ្លួន​ប្រសើរ​ជាង​។​ ​កុមារ​ទាំងអម្បាល​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​គួរ​ស្វែងរក​ខ្លួន​ប្រសើរ​ជាង​។​ ​ទើប​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​កុមារ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​អង្គុយ​មក​សិន​ចុះ​ ​តថាគត​នឹង​សំដែងធម៌​ដល់​អ្នក​ទាំងឡាយ​។​ ​ភទ្ទ​វគ្គិ​យកុ​មារ​ជា​សំឡាញ់​នឹងគ្នា​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ដល់​ពួក​
ថយ | ទំព័រទី ៧៤ | បន្ទាប់