ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​សូម​ព្រះអង្គ​គង់នៅ​ក្នុង​ទីនេះ​ ​ខ្ញុំ​នឹង​អង្គាស​ដោយ​និច្ចភត្ត​ដល់​ព្រះអង្គ​។​

​ចប់​ ​បាដិហារ្យ​ជាបឋម​។​


 [​៤០​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ទី​ជិត​អាស្រម​របស់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​។​ ​កាលនោះ​ ​ទេវតា​ទាំង៤​ ​ជា​ស្តេច​ធំ​ ​មាន​សម្បុរ​ល្អ​ ​(​ចុះ​មក​)​ ​ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​ឋិតនៅ​ក្នុង​ទិស​ទាំង៤​ ​មាន​គួរនា​ដូច​គំនរ​ភ្លើង​ដ៏​ធំ​។​ ​លុះ​រាត្រី​នោះ​កន្លង​ហើយ​ ​ទើប​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​កាល​(​នេះ​)​ ​ជា​កាល​សមគួរ​ហើយ​ ​ភត្តាហារ​សម្រេច​ហើយ​ ​បពិត្រ​មហា​សមណៈ​ ​ចុះ​អ្នកណា​ដែល​មាន​សម្បុរ​ល្អ​ ​(​ចុះ​មក​)​ ​ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់