​[​៤២​]​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​សម្បុរ​ល្អ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​ក្នុង​វេលា​កណ្តាល​អធ្រាត្រ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​មួយ​ ​មាន​គួរនា​ដូច​គំនរ​ភ្លើង​ធំ​ដ៏​រុងរឿង​ ​និង​ឧត្តម​ជាង​រស្មី​នៃ​ពណ៌​ដែល​មាន​ហើយ​ក្នុង​យប់​មុន​ៗ​។​ ​កាលបើ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ទើប​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​កាល​(​នេះ​)​ ​ជា​កាល​សមគួរ​ហើយ​ ​ភត្តាហារ​ក៏​សម្រេច​ហើយ​ ​បពិត្រ​មហា​សមណៈ​ ​ចុះ​អ្នកណា​ហ្ន៎​មាន​ពណ៌​ល្អ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​ក្នុង​វេលា​កណ្តាល​អធ្រាត្រ​ ​ចូល​មក​គាល់​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះអង្គ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​គួរនា​ដូច​គំនរ​ភ្លើង​ដ៏​ធំ​ ​រុងរឿង​ ​និង​ឧត្តម​ជាង​រស្មី​នៃ​ពណ៌​ដែល​មាន​ក្នុង​យប់​មុន​ៗ​នោះ​ ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​នែ​កស្សប​ ​ជន​នោះ​ឯង​ ​គឺ​សហ​ម្ប​តិ​ព្រហ្ម​ ​ចូល​មករ​កត​ថា​គត​ ​ដើម្បីនឹង​ស្តាប់ធម៌​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​ ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​អម្បាល​សហ​ម្ប​តិ​ព្រហ្ម​ ​ក៏​គង់​ចូល​មក​គាល់​
ថយ | ទំព័រទី ៨៥ | បន្ទាប់