សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ជ្រាប​ចេ​តោ​បរិវិតក្ក​ ​(​ព្រះតម្រិះ​)​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ទើប​នាំ​យក​ថ្ម១ផែន​ធំ​ ​មក​ថ្វាយ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បោកគក់​សំពត់​បង្សុកូល​លើ​ថ្ម​នេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​ថា​ ​តថាគត​គួរ​ពាក់​ព្យួរ​ ​ហើយ​ពូត​នឹង​របស់​អ្វី​ហ្ន៎​។​ ​លំដាប់នោះ​ ​មាន​ទេវតា​អាស្រ័យ​នៅ​លើ​ដើម​ថ្ងាន់​ ​ជ្រាប​ចេ​តោ​បរិវិតក្ក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ទើប​បង្អោន​មែក​ថ្ងាន់​ឲ្យ​ទាប​ចុះ​មក​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពាក់​ព្យួរ​ ​ហើយ​ពូត​នឹង​មែន​ថ្ងាន់​នេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​ទៀត​ថា​ ​តថាគត​គួរ​ត្រដាង​ហាល​សំពត់​បង្សុកូល​ត្រង់កន្លែង​ណា​ហ្ន៎​។​ ​ខណៈនោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ទ្រង់​ជ្រាប​ចេ​តោ​បរិវិតក្ក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ទើប​នាំ​យក​ថ្ម១ផែន​ធំ​មក​ថ្វាយ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រដាង​ហាល​សំពត់​បង្សុកូល​លើ​ថ្ម​នេះ​ចុះ​។​ ​កាលបើ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​នេះ​ថា​ ​មហា​សមណៈ​ ​កាល​នេះ​ជា​កាល​សមគួរ​ហើយ​ ​ភត្តាហារ​ក៏​សម្រេច​ហើយ​ ​បពិត្រ​មហា​សមណៈ​ ​ស្រះ​បោក្ខរណី​នេះ​ ​ពីមុន​មិន​មាន​ក្នុង​កន្លែង​នេះ​
ថយ | ទំព័រទី ៨៩ | បន្ទាប់